ប្រទេសសូម៉ាលី៖មន្ត្រីក្នុងតំបន់បានបញ្ជាក់ឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកវាយប្រហារក្នុងទីក្រុង បាឡិដវេនី នៃប្រទេសសូម៉ាលី ដែលជាទីរួមខេត្តនៃតំបន់ ហៀរេន កាលពីថ្ងៃចន្ទ។
លោក អាលី ជ័យថេ អូសម៉េន អភិបាលតំបន់ ហៀរេន បាននិយាយថា មន្ត្រីរដ្ឋបាលថ្នាក់ខ្ពស់ប្រចាំតំបន់ស្ថិតក្នុងចំណោមជនរងគ្រោះនៅក្នុងហេតុការណ៍នោះ។ លោក ជ័យថេ ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុង បាឡិដវេនី ថា៖ “ចំនួនអ្នកស្លាប់ និងរងរបួសមិនទាន់បានបញ្ជាក់ច្បាស់លាស់ ហើយកម្លាំងសន្តិសុខស្ថិតនៅកន្លែងកើតហេតុ”។ “
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះ បើទោះបី ជាក្រុមសកម្មប្រយុទ្ធ អាល់ស្ហារបាប ជារឿយៗធ្លាប់ធ្វើការវាយប្រហារបែបនេះនៅក្នុងប្រទេសក៏ដោយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២