ក្រុមសកម្មប្រយុទ្ធ ៤នាក់ស្លាប់ បុគ្គលិកសន្តិសុខ ៥នាក់ រងរបួសក្នុងហេតុកាណ៍ប៉ះទង្គិចនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមសកម្មប្រយុទ្ធ ៤នាក់ត្រូវបានសម្លាប់ និងបុគ្គលិកសន្តិសុខ ៥នាក់រងរបួសក្នុងហាតុការណ៍ប៉ះទង្គិចគ្នានៅក្នុងខេត្ត ខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​នៅ​តំបន់​នោះបានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅពេលដែលក្រុមភេរវករមួយក្រុមបានវាយប្រហារលើក្បួន​របស់កម្លាំង​សន្តិសុខ​ ជាមួយនឹង​មាន​អាវុធ​ជាច្រើន នៅ​ក្នុង​តំបន់មេថានី បណ្តាលឲ្យ​សន្តិសុខ​៥​នាក់​រងរបួស និងសម្លាប់​អ្នកដំណើរ​នៅនឹងកន្លែង​។

មន្ត្រីប៉ូលិសប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា នៅក្នុងការបាញ់តបតវិញ កម្លាំងសន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៤នាក់ ចំណែកឯ​បក្ខពួក​ជា​ច្រើន​នាក់របស់ពួកគេ​បាន​រត់គេច​ខ្លួន។ ប្រតិបត្តិការ​ស្រាវជ្រាវ​មួយ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​តំបន់​ជុំវិញទីនោះ​ដើម្បី​ចាប់​ខ្លួន​ពួក​គេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនួយបន្ថែម រួមជាមួយនឹងរថពាសដែក បានទៅដល់កន្លែងកើតហេតុ និងបានបិទតំបន់នោះ។

កម្លាំងប៉ូលិសបញ្ជាក់ឱ្យដឹងថា ពួកគេបានរឹបអូសអាវុធ គ្រាប់រំសេវ និងរថយន្តពីក្រុមភេរវករទាំងនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here