ភេរវករ ៧នាក់​ និងទាហាន ២នាក់ ស្លាប់ក្នុងប្រតិបត្តិការយោធា នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖កម្លាំងយោធាបាននិយាយកាលពីថ្ងៃអង្គារថា កម្លាំងយោធាប៉ាគីស្ថានបានសម្លាប់ក្រុមភេរករ ៧នាក់​ នៅក្នុងហេតុការណ៍ប្រឈមគ្នា ២ដោយឡែកពីគ្នា នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងហេតុការណ៍ទង្គិចគ្នាដំបូង ក្រុមភេរវករបានបើកការបាញ់ប្រហារទៅលើក្បួនរថយន្តយោធានៅក្នុងតំបន់ ហាសាន ខែល នៃទីក្រុង ផេស្ហាវើរ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មបាននិយាយថា៖ “កម្លាំងទ័ពបានឆ្លើយតបភ្លាមៗ និងបានសម្លាប់ក្រុមភេរវករ ៣នាក់។ យ៉ាងណាមិញ​ ទាហាន​ពីរ​នាក់​​បាន​បាត់​បង់​ជីវិត​ក្នុងហេតុការណ៍​បាញ់គ្នានោះ។ ”

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម បានបន្ថែមឱ្យដឹងថា អាវុធ និងគ្រាប់រំសេវក៏ត្រូវបានរឹបអូសពីក្រុមភេរវករដែលស្លាប់ទាំងនោះ។

នៅក្នុងហេតុការណ៍ប្រឈមគ្នាលើកទីពីរ បុគ្គលិកសន្តិសុខបានបាញ់សម្លាប់ក្រុមភេរវករ៤នាក់ នៅស្រុកថេង៕

ប្រែសម្រួល៖ប៉ោក​ លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here