កម្លាំងតួកគីឃុំខ្លួនមនុស្ស ១០នាក់ដែលសង្ស័យថាបានផ្ទេរប្រាក់ទៅឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម

0

ប្រទេសតួកគី៖ប្រព័ន្ធផ្សព្វផ្សាយ អ៊ិនធីវី បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសតួកគីបានឃុំខ្លួនមនុស្ស ១០នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាប់សង្ស័យលើករណីផ្ទេរប្រាក់ឧបត្ថម្ភទៅដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។

ប្រភពដដែលបន្ថែមថា ជន​សង្ស័យ​ទាំង ១០​នាក់​ស្ថិត​ក្នុង​ចំណោម​បុគ្គល ​១២​នាក់​ដែល​អាជ្ញាធរ​តួកគីតាមចាប់​ខ្លួនពីបទធ្វើការងារនៅក្នុងរចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បន្ទាប់ពីការផ្ទេរប្រាក់ត្រូវបានរកឃើញ។ ប៉ូលិស​កំពុង​តាម​ចាប់​មនុស្ស ​២​នាក់​ទៀត​ដែល​នៅ​សល់។

លោក ស៊ូឡីម៉េន សយលូ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​មន្ត្រី​ផ្សេង​ទៀត​ក្នុង​ក្រសួង បានបញ្ជាក់ឱ្យដឹងថា កាលពីពេលថ្មីៗនេះ ប្រទេសតួកគីបានបង្កើនកិច្ចខិតខំប្រឹងប្រែងការពារ និងចាប់ឃុំខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដោយយ៉ាងហោចណាស់មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ១៣នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីដើមឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បន្ថែមលើសពីនេះ យ៉ាងហោចណាស់ទ្រព្យសម្បត្តិប្រមាណជា ៣,៥លានដុល្លារអាមេរិកត្រូវបានស្ទាក់ចាប់ មុនពេលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) អាចប្រើប្រាស់វាជាមូលនិធិនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here