កម្លាំងរក្សាសន្តិភាពបង់ក្លាដែស ៣នាក់ បានស្លាប់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រឿងកែច្នៃ

0

អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បាននិយាយថា កាលពីថ្ងៃអង្គារ​ គ្រឿងផ្ទុះកែច្នៃមួយបានសម្លាប់សមាជិកបង់ក្លាដែស ០៣នាក់នៃកម្លាំងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលហៅកាត់ថា (CAR) ។

លោក ស្តេផិន ដូចារិក អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអនថូរីញូ ហ្កសថ័រ៉េស បាននិយាយថា រថយន្ត​របស់​ពួក​គេ​បាន​បើកប៉ះ​នឹង​គ្រឿង​ផ្ទុះកែច្នៃ​មួយកាលពីពេល​យប់​ក្នុង​ពេល​ដើរ​ល្បាត ដែលមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រពីមូលដ្ឋានបណ្តោះអាសន្នរបស់បេសកកម្មនៅក្នុងខេត្ត អូហាដិម ផេនដេ។ កង​រក្សា​សន្តិភាព​ទី​៤​ដែល​រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅក្នុងតំបន់ បឿរ។

ហេតុការណ៍ផ្ទុះបានកើតឡើងនៅជិតតំបន់ ឃយ ដែលស្ថិតនៅភាគពាយព្យនៃតំបន់ បឿ​ភាគពាយ័ព្យនៃទីតាំងរបស់កម្លាំងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក ដូចារិក បាននិយាយថា៖ “អគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃកងរក្សាសន្តិភាព ប្រជាជន និងរដ្ឋាភិបាលបង់ក្លាដែស។ ជាការពិតណាស់ យើងសូមជូនពរ កងរក្សាសន្តិភាពដែលរងរបួសឆាប់ជាសះស្បើយទាំងស្រុង។”

គួររំលឹកផងដែរថា នាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថាគិតត្រឹមថ្ងៃទី៣១ ខែសីហា កងរក្សាសន្តិភាព
បង់ក្លាដែស៧នាក់ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្ម CAR ដែលគេស្គាល់ថាជា​ MINUSCA ត្រូវបានសម្លាប់ចាប់តាំងពីក្រុមប្រឹក្សាសន្តិសុខបានបង្កើតបេសកកម្មនេះកាលពីប្រាំបីឆ្នាំមុន។ អាណត្តិបច្ចុប្បន្ននឹងផុតកំណត់នៅខែក្រោយនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here