កម្លាំង​អាហ្វហ្គានីស្ថាន​សម្លាប់សកម្មប្រយុទ្ធ IS ចំនួន ៣នាក់ និងចាប់​ខ្លួនម្នាក់​នៅ​ខេត្តគូណា

0

អាហ្វហ្កានីស្ថាន៖អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ ដែលហៅកាត់ថា (GDI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានសម្លាប់ សកម្មប្រយុទ្ធ ៣នាក់ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករដែស្ហ (ISIS) ឬក្រុមរដ្ឋអ៊ីស្លាម (IS) នៅភាគខាងកើតខេត្តគូណា។

សេចក្តីថ្លែការណ៍បានលើកឡើងដោយពុំបានផ្តល់កាលបរិច្ឆេទពិតប្រាកដនៃប្រតិបត្តិការ មានខ្លឹមសារថា៖ “បុគ្គលិករបស់អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងស្រុកស្ហីហ្កាល នៃខេត្តគូណា បានសម្លាប់សមាជិកខាវ៉ារេជ(Khawarej) ដែលជាពាក្យតំណាងឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម រាប់បញ្ចូលទាំងសមាជិកដ៏ល្បីឈ្មោះ ម៉ាវៀរ​​ (Maawia) ដែលបានចូលរួមក្នុងសកម្មភាពអំពើបំបះបំបោរដើម្បីរំលំរំលើងរបបគ្រប់គ្រងរដ្ឋ ដើម្បីបង្កើតជាបញ្ហានានាដល់ផ្នែកច្បាប់ និងសណ្តាប់ធ្នាប់”។”

នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយផ្សេងទៀត អង្គភាពស៊ើបការណ៍និយាយថា បុគ្គលិករបស់ខ្លួនបានចាប់ខ្លួនអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់លោក ខាវ៉ារេជ អាបដូល ម៉ាលីគ ដែលបានប្រមូលថវិកា និងជ្រើសរើសយុទ្ធជនសម្រាប់ក្រុមជ្រុលនិយមនៅក្នុងខេត្តគូណា។

រដ្ឋបាល​គ្រប់គ្រង​ដោយក្រុម​តាលីបង់​បាន​ចាត់ទុក​ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ថា​ជាក្រុម​គំរាម​កំហែង​ដ៏គ្រោះថ្នាក់ ហើយកម្លាំងសន្តិសុខនឹងបន្តបង្ក្រាបក្រុមសកម្មប្រយុទ្ធទាំងនោះដែល​ធ្លាប់បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​ដ៏​សាហាវ​មួយ​ចំនួន​ក្នុង​ប្រទេស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here