ប្រទេសស៊ីរី៖អ្នកឃ្លាំមើលសង្គ្រាមបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សសរុប ១៤នាក់ ដែលភាគច្រើនជាបុគ្គលិកយោធា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នានៅក្នុងខេត្ត ដារ៉ា ភាគខាងត្បូងប្រទេសស៊ីរី ចាប់តាំងពីដើមខែតុលា។
ចាប់តាំងពីថ្ងៃទី០១ ខែតុលា អ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមស៊ីរីបានកត់ត្រាឧប្បត្តិហេតុសន្តិសុខចំនួន ២០លើក ដែលរាប់បញ្ចូលទាំងការវាយប្រហារ និងការធ្វើឃាត បណ្តាលឱ្យមានការសម្លាប់ជនស៊ីវិល ៤នាក់ ទាហាន ៨នាក់ និងអតីតយុទ្ធជនឧទ្ទាម ២នាក់ ដែលត្រូវបានផ្សះផ្សាជាមួយអាជ្ញាធរតាមរយៈកិច្ចព្រមព្រៀងសន្តិភាព។
ក្រុមឃ្លាំមើលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ចំនួនឧប្បត្តិហេតុសន្តិសុខបានកើនឡើងចាប់តាំងពីដើមខែតុលា ដោយមានការបញ្ឈប់ការកំណត់អត្តសញ្ញាណភាគីក្នុងរយៈពេលខ្លីនៅពីក្រោយការវាយប្រហារទាំងនោះ។
គួរបញ្ជាក់ផងដែរថា ខេត្តដារ៉ា ដែលស្ថិតនៅជិតព្រំដែនរវាងប្រទេសស៊ីរី និងប្រទេសហ្ស៊កដានី ជាកន្លែងកំណើតនៃចលនាប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១១។ កាលពីឆ្នាំ២០១៧ កងទ័ពស៊ីរីបានព្យាយាមដណ្តើមគ្រប់គ្រងលើខេត្តដារ៉ាពីក្រុមឧទ្ទាមមកវិញ។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុសន្តិសុខនៅតែបន្តកើតមាននៅផ្នែកខ្លះនៃខេត្ត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២