ប្រទេសស៊ីរី៖កម្លាំងគ្រប់គ្រងដោយតួកគី បានបើកការវាយប្រហារដោយប្រើកាំភ្លើងធំថ្មីទៅលើស្រុក អាប៊ុរ៉ាស៊ីន និងភូមិពាក់ព័ន្ធជាច្រើននៅជនបទភាគខាងជើងនៃខេត្តហាសាកា។
ប្រភពព័ត៌មានក្នុងតំបន់បាននិយាយថា ការទម្លាក់គ្រាប់បែកបណ្តាលឱ្យខូចខាតដល់ទ្រព្យសម្បត្តិជនជាច្រើនរបស់ស៊ីវិល។
កម្លាំងកាន់កាប់ដោយតួកគី និងក្រុមភេរវករផ្កាយរណប វាយប្រហារស្ទើតែរៀងរាល់ថ្ងៃ ជាមួយនឹងកាំភ្លើងធំ និងគ្រាប់មីស៊ីលជាច្រើនផ្សេងទៀត ទៅលើតំបន់អាប៊ុរ៉ាស៊ីន និងតំបន់ថាលថាម័រ ដោយបានសម្លាប់ជនស៊ីវិលជាច្រើន និងបង្ករបួសដល់មនុស្សជាច្រើននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ រួមទាំងបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិជាច្រើនរបស់ជនស៊ីវិល និងបរិក្ខារសេវាកម្មយ៉ាងច្រើន បន្ថែមពីលើការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព័ត៌មាន sana ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២