មនុស្ស ៣១នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅ​ភាគ​ឦសាននៃប្រទេស​ថៃ

0

ប្រទេសថៃ៖ប៉ូលិសបានប្រាប់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់ មនុស្ស ៣១នាក់ រាប់បញ្ចូលទាំងក្មេងៗ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត ណុង ប៊ូ ឡាំភូ ភាគឦសាននៃប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។

ខ្សែ​វីដេអូ​ដែលថតបាន ​បង្ហាញពី​រថយន្ត​សង្គ្រោះ​ និង​ក្រុម​គ្រួសារ​របស់ជន​រង​គ្រោះ​ ដែល​បានប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​មណ្ឌល​ថែទាំ​កុមារ។

ប៉ូលិសបាននិយាយថា អ្នកវាយប្រហារ គឺជាអតីតមន្ត្រីប៉ូលិស ដែលក្រោយមកទៀតបានសម្លាប់ខ្លួន។ កាសែត ម៉ាធីឈុន ចុះផ្សាយថា ជនរងគ្រោះភាគច្រើនជាកុមារនៅមណ្ឌល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here