ស្លាប់ និងរបួសដោយការវាយប្រហារតាមអាកាសរបស់តួកគីលើក្រុមដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ

0

យន្តហោះចម្បាំងតួកគីកាលពីថ្ងៃព្រហស្បតិ៍នេះបានធ្វើការវាយប្រហារតាមអាកាសនៅទីក្រុងស៊ីនចា (Sinjar) សំដៅលើទីស្នាក់ការកណ្តាលរបស់ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK) បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស។

អង្គភាពប្រឆាំងអំពើភេរវកម្មក្នុងតំបន់ឃឺដ បានបញ្ជាក់ក្នុងរបាយការណ៍តាមការបង្ហោះ Facebook ដោយបាននិយាយថា ការវាយប្រហារតាមអាកាសបានវាយប្រហារមកលើទីស្នាក់ការកណ្តាលរបស់ទីក្រុងស៊ីនចា ។

អង្គភាពប្រឆាំងភេរវកម្មបានចង្អុលបង្ហាញថា ការវាយឆ្មក់តាមអាកាសនេះបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់ ឬរងរបួសពិតប្រាកដនោះទេ។

គួរបញ្ជាក់ថាតួកគីតែងតែ​កំណត់​គោលដៅវាយប្រហារជាទៀងទាត់លើ​សមាជិកគណបក្សពលករឃឺដ  និង​ក្រុម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សនេះ​នៅ​តាម​តំបន់​ព្រំដែនឃឺដ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here