ប្រទេសស៊ីរី៖អង្គការភេរវករនៅតំបន់ជនបទអ៊ីដលីប បានបាញ់គ្រាប់រ៉ូក្កែតជាច្រើនគ្រាប់ទៅកាន់ភាគពាយព្យនៃទីក្រុងហាម៉ា បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន និងផ្ទះជាច្រើនខ្នងរបស់ប្រជាជន។
ប្រភពប៉ូលិសបានប្រាប់អ្នកយកព័តមានថា អង្គការភេរវករ ដែលពង្រាយកម្លាំងនៅក្នុងភូមិអាល់ សារម៉េនីយ៉ា នៅតំបន់ជនបទអ៊ីដលីប បានបាញ់ផ្លោងគ្រាប់រ៉ូក្កែតជាច្រើនគ្រាប់ទៅកាន់តំបន់ជុំវិញ និងជាយភូមិ អាល់ បារ៉ាកា នៅក្នុងតំបន់ អាល់ ហ្កាប ផ្លេន ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និងទ្រព្យសម្បត្តិសាធារណៈ រួមទាំងដីកសិកម្មជាច្រើន។
សូមរំលឹកផងដែរថា អង្គការភេរវករដែលគាំទ្រដោយរបបតួកគី វាយប្រហារជាញឹកញាប់ដោយមីស៊ីលជាច្រើនគ្រាប់ទៅកាន់តំបន់សុវត្ថិភាពនៅក្នុងទីជនបទនៃទីក្រុងហាម៉ា និងខេត្តអ៊ីដលីប ដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិត និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយឡើងវិញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២