ប្រទេសប៉ាគីស្ថាន៖យោធាម្នាក់និយាយកាលពីយប់ថ្ងៃអាទិត្យថា ក្រុមភេរវករ ២នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន ខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយនៅក្នុងតំបន់ ម័រ អាលី។ ប្រភពដដែលបន្ថែមថា ក្នុងអំឡុងពេលធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ការបាញ់គ្នាយ៉ាងខ្លាំងបានកើតឡើង ដោយបានសម្លាប់សមាជិកក្រុមភេរវករ ២នាក់។ អាវុធ និងគ្រាប់រំសេវ ក៏ត្រូវបានរឹបអូសពីក្រុមភេរវករផងដែរ។
ចុងក្រោយប្រភព ISPR បញ្ជាក់បន្ថែមទៀតថា ភេរវករដែលត្រូវបានសម្លាប់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវករប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ជនស្លូតត្រង់ជាច្រើននាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២