ប្រទេសស៊ីរី៖ជនស៊ីវិលមួយចំនួនស្លាប់ និងរងរបួស ដោយសារតែមានហេតុការណ៍ប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបានកើតឡើងរវាងអង្គការភេរវករដែលមានទំនាក់ទំនងជាមួយការគ្រប់គ្រងរបស់កម្លាំងតួកគី ខណៈដែលសមាជិកភេរវករមួយចំនួនក៏បានរងរបួសផងដែរ។
ប្រភពព័ត៌មានក្នុងតំបន់បានឱ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតរវាងក្រុមភេរវករដែលមានជាប់ពាក់ព័ន្ធនឹងកម្លាំងកាន់កាប់របស់តួកគី ដែលគេហៅថា អាល់ ហាមហ្សា ឬស្កវ៉ត និងអាចហៅថា សឺដ ក្រប ក្នុងអំឡុងពេលដែលអាវុធធុនធ្ងន់និងស្រាលត្រូវបានប្រើ ដោយបានសម្លាប់ជនស៊ីវិលជាច្រើននាក់ និងបង្ករបួសដល់មនុស្សជាច្រើនទៀត។
ប្រភពដដែលបន្ថែមថា ហេតុការណ៍ប៉ះទង្គិចគ្នានោះបណ្តាលឱ្យក្រុមភេរវករជាច្រើននាក់រងរបួស។
គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចគ្នាជាច្រើនបានកើតឡើងជាញឹកញាប់រវាងអង្គភាពភេរវករទាំងនេះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរបបតួកគី ខណៈដែលសមាជិករបស់ពួកគេជាច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស ក្នុងអំឡុងពេលនៃការប៉ះទង្គិចទាំងនោះ ហើយថែមទាំងបានសម្លាប់ជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ផងដែរ រួមទាំងបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២