ប្រទេសស៊ីរី៖សារព័ត៌មានរដ្ឋសាណាបានរាយការណ៍ថា ទាហាន ១៨នាក់ត្រូវបានសម្លាប់ និង ២៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះលើរថយន្តយោធានៅជាយទីក្រុងនៃប្រទេសស៊ីរី កាលពីព្រឹកថ្ងៃព្រហ្បតិ៍។
ប្រភពយោធាបានលើកឡើងនៅក្នុងសេចក្តថ្លែងការណ៍ថា ហេតុការណ៍ផ្ទុះបានកើតឡើងដោយសារតែមានការបង្កប់ឧបករណ៍នៅខាងក្រោមរថយន្តក្រុងជាមុន។
ពុំទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២