ប្រទេសស៊ីរី៖នៅថ្ងៃចន្ទនេះ អាជ្ញាធរ ក្នុងកិច្ចសហការជាមួយនឹងប្រជាជននៅក្នុងតំបន់ ដែលមានការគាំទ្រពីទាហានអារ៉ាប់ស៊ីរី បានកម្ចាត់ក្រុមមេដឹកនាំនៃអង្គការភេរវករដែស្ហ នៅក្នុងប្រតិបត្តិការសន្តិសុខពិសេសនៅតំបន់ទីប្រជុំជន ចាសេម នៃទីក្រុងដារ៉ា។
ប្រភពសន្តិសុខបានប្រាប់ភ្នាក់ងារព័ត៌មានថា៖“អាជ្ញាធរមានសមត្ថកិច្ច ក្នុងកិច្ចសហការជាមួយប្រជាជនក្នុងតំបន់ គាំទ្រដោយទាហាន បានសម្លាប់ក្រុមសមាជិកមេដឹកនាំនៃក្រុមភេរវវករដែស្ហ(Daesh) ដែលត្រូវបានពង្រឹងសមត្ថភាពនៅខាងក្នុងរូងលាក់ខ្លួន”។
ប្រភពបានបន្ថែមឱ្យដឹងទៀតថា នៅក្នុងចំណោមក្រុមភេរវករដែលត្រូវបានសម្លាប់មានលោក រ៉ាមី អាល់សាលខាឌី និងលោក អាប៊ុ ខាលិដ អាល់ អ៊ីដេលប៊ី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២