មនុស្ស ២នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារក្នុងវិហារនៅប្រទេសនីហ្សេរីយ៉ា

0

ប្រទេសនីហ្សេរីយ៉ា៖ប៉ូលិសនីហ្សេរីយ៉ាបាននិយាយកាលពីថ្ងៃចន្ទថា ហេតុការណ៍វាយប្រហារក្នុងព្រះវិហារ នៅកណ្តាលប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្ស ២នាក់ និងបង្ករបួសដល់មនុស្សជាច្រើនផ្សេងទៀត។

​លោក វីលៀម អូយេ អាយ៉ា អ្នក​នាំ​ពាក្យ​ប៉ូលិស​រដ្ឋ ឡូហ្គូចា បាននិយាយថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ នៅពេលដែលក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបាញ់ដោយមិនរើសមុខទៅលើអ្នកថ្វាយបង្គំដែលកំពុងចូលរួមក្នុងកម្មវិធីមួយនៅព្រះវិហារ សេឡេស្ទេលនៃព្រះគ្រីស្ទ នៅក្នុងតំបន់ ហ្វេឡេឡេ នៃរដ្ឋ កូជី។

លោក អូយេ អាយ៉ា បាននិយាយថា ប៉ូលិសបានឆ្លើយទៅនឹងការហៅទូរស័ព្ទបន្ទាន់មួយ ប៉ុន្តែក៏បានរកឃើញអ្នកគោរពបូជាស្ត្រី២នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ដែលស្ថិតនៅក្នុងថ្លុកឈាម។ ខ្មាន់​កាំភ្លើង​បាន​រត់​គេច​ចេញពី​កន្លែង​កើត​ហេតុ នៅពេលដែល​ប៉ូលិសបាន​ទៅ​ដល់។

មន្ត្រីប៉ូលិសបាននិយាយថា ពួកគេបានតាមប្រមាញ់អ្នកវាយប្រហារ ហើយចំណែកឯសាកសពជនរងគ្រោះត្រូវបានតម្កល់ទុកនៅទីបញ្ចុះសព ខណៈដែលអ្នករង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្បែរ​នោះ។ សូមបញ្ជាក់ផងដែរថា ពុំទាន់​មាន​ការ​ចាប់​ខ្លួន​ណាមួយនៅ​ឡើយ​ទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here