កម្លាំងអាហ្វហ្គានីស្ថានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ IS ចំនួន ៥នាក់នៅភាគខាងជើងខេត្ត គុណដូស

0

ប្រទេសអាហ្វហ្គានីស្ថាន៖លោក អាប៊ីដូឡាស់ អាប៊ីឌី អ្នកនាំពាក្យប៉ូលិសខេត្តបាននិយាយថា កម្លាំងសន្តិសុខបានសម្រុកទៅទីតាំងលាក់ខ្លួនដែលគេសង្ស័យថាជាក្រុមភេរវករ ដែស្ហ ឬក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅភាគខាងជើងខេត្តគុណដូស នៃប្រទេសអាហ្វហ្កានីស្ថាន ដោយបានសម្លាប់ក្រុមប៉ះបោរ ៥នាក់ កាលពីថ្ងៃអង្គារ។

លោក អាប៊ីឌី ប្រាប់អ្នកយកព័ត៌មានថា៖ “ដោយផ្អែកលើព័ត៌មានជំនួយ កម្លាំងសន្តិសុខបានសម្រុកចូលទីតាំងលាក់ខ្លួនរបស់ក្រុមខាវ៉ារេច ដែលជាពាក្យដំណាងឱ្យការហៅក្រុមភេរវករដែស្ហ នៅក្នុងតំបន់ ប៉ូលិសឌីស្ទ្រីក២​ នៃខេត្តគុណដូស កាលពីព្រឹកនេះ ដោយបានសម្លាប់មនុស្ស៥នាក់នៅកន្លែងកើតហេតុ”។

ក្រុមបះបោរប្រដាប់អាវុធបានលាក់ខ្លួននៅក្នុងផ្ទះដើម្បីបង្កើតបញ្ហាច្បាប់ និងបទបញ្ជានានា ក៏ប៉ុន្តែកម្លាំងសន្តិសុខ បានបំផ្លាញផែនការដ៏កាចសាហាវរបស់ពួកគេមុនពេលមានការអនុវត្តសកម្មភាពណាមួយ។

ប្រភពសារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ កម្លាំងសន្តិសុខ តាមទាន់​ប្រតិបត្តិការ​របស់​ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅ​ក្នុង​ទីក្រុង​កាប៊ុល។ មន្ត្រីសន្តិសុខបានបញ្ជាក់បន្ថែមថា បុរសដែលត្រូវបានចាប់ខ្លួនបានទទួលខុសត្រូវចំពោះការសម្លាប់មនុស្ស ១៨នាក់នៅក្នុងសកម្មភាពភេរវកម្ម និងធ្លាប់បានប្រើប្រាស់ឈ្មោះជាច្រើនផ្សេងៗគ្នាដើម្បីលាក់បាំងអត្តសញ្ញាណរបស់គាត់។

គួរបញ្ជាក់បន្ថែមផងដែរថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលធ្លាប់បានអះអាងទទួលខុសត្រូវចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​សាហាវ​មួយ​ចំនួន​ក្នុងរយៈពេល​មួយ​ឆ្នាំ​កន្លង​មក​មិន​ទាន់បាន​ធ្វើ​ការ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here