ប្រទេសស៊ីរី៖នៅក្នុងការតវ៉ាប្រឆាំងនឹងការអនុវត្ត និងសកម្មភាពឧក្រិដ្ឋកម្មរបស់កងជីវពល QSD គាំទ្រដោយកងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិក ប្រជាជននៅតាមភូមិមួយចំនួន និងតាមទីប្រជុំជន នៅភាគខាងលិច និងខាងកើតទីក្រុង ឌៀរអេហ្ស័រ បានធ្វើបាតុកម្មជាដំណាក់កាល។
ក្រុមបាតុករបានទាមទារបណ្ដេញកងជីវពល ដែលនៅតែប្រព្រឹត្តិអំពើឃោរឃៅប្រឆាំងនឹងប្រជាជន រឹបអូសទ្រព្យសម្បត្តិនិងភគផល និងចាប់ពង្រត់កូនប្រុសរាប់រយនាក់ដើម្បីបង្ខំឱ្យពួកគេឱ្យប្រយុទ្ធគ្នា។
ប្រភពព័ត៌មានជនស៊ីវិលប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ឌៀរ អេហ្ស័រ ថា៖ “ការបាតុកម្មប្រឆាំងនឹងកងជីវពលQSDកើតឡើងកាលពីថ្ងៃចន្ទ នៅក្នុងទីប្រជុំជន និងភូមិមួយចំនួនដូចជា ភូមិ ហាវ៉ាច ធីយ៉ាប ភូមិ ហ្សាហ្ស៊ីរ៉ា ភូមិ អ៊ុំ ម៉ាដហ្វា នៅតំបន់ជនបទភាគខាងលិចទីក្រុង ឌៀរ អេហ្ស័រ ដែលក្រោយមកបានពង្រីកទៅដល់ភូមិនៅតំបន់ជនបទភាគខាងកើត។ ”
ប្រភពព័ត៌មានបានបន្ថែមថា ក្រុមបាតុករបានបិទផ្លូវដោយដុតកង់ឡាន និងដុំថ្ម ហើយថែមទាំងបានស្រែកពាក្យស្លោកអំពាវនាវឲ្យមានការដោះលែងជនស៊ីវិលជាច្រើននាក់ឱ្យចេញពីពន្ធនាគាររបស់កងជីវពល ដែលត្រូវបានចាប់ឃុំខ្លួនក្នុងគោលបំណងបង្ក្រាប និងបំបែកក្រុមបាតុករ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២