កម្មវិធី WhatsApp គាំងលែងដំណើរការសម្រាប់អ្នកប្រើប្រាស់នៅប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖កម្មវិធី WhatsApp ដែលជាកម្មវិធីទំនាក់ទំនងលើទូរស័ព្ទដ៏ពេញនិយមបំផុត បានគាំងលែងដំណើរការនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ខណៈដែលអ្នកប្រើប្រាស់មិនអាចផ្ញើ ឬទទួលសារបាន។ 

មូលហេតុពិតប្រាកដនៃការដាច់សេវារបស់កម្មវិធី WhatsApp នៅតែមិនច្បាស់លាស់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនកំពុងតែធ្វើការដោះស្រាយលើបញ្ហាទាំងនេះ។ អ្នកនាំពាក្យបាននិយាយថា៖ “យើង​ដឹង​ថា ​បច្ចុប្បន្ន​អ្នកប្រើប្រាស់​មួយ​ចំនួន​កំពុង​មាន​បញ្ហា​ក្នុង​ការ​ផ្ញើ​សារ ហើយក្រុមហ៊ុនកំពុងធ្វើការដោះស្រាយបញ្ហាឱ្យកម្មវិធី WhatsApp ឱ្យដំណើរការឡើងវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។

សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតរាប់បញ្ចូលទាំងបណ្តាញសង្គមហ្វេសបុក

ទ្វីតទ័រ និងអ៊ីនស្តាក្រាម  មានការភ្ញាក់ផ្អើលជាមួយនឹងសាររបស់អ្នកប្រើប្រាស់ទាក់ទងនឹងការលំបាកនៅក្នុងប្រតិបត្តិការកម្មវិធី WhatsApp។ នៅពេលដែលកម្មវិធី WhatsApp លែងដំណើរការ មានសារផុសភ្ជាប់ហាសធេច (hashtag) ដ៏ពេញនិយមបំផុតនៅក្នុងប្រទេស នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។

សូមបញ្ជាក់បន្ថែមផងដែរថា ​បើ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ឥណ្ឌាបានបញ្ជាក់ថា មានអ្នកប្រើប្រាស់កម្មវិធី WhatsApp ច្រើនជាង 550 លាននាក់នៅក្នុងប្រទេសឥណ្ឌា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here