ប្រទេសស៊ីរីបើក​ចំហ​ដើម្បី​ពិភាក្សា​អំពី​ការកំណត់​ព្រំដែន​សមុទ្រ​ជាមួយប្រទេស​លីបង់

0

ប្រទេសស៊ីរី៖ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅប្រទេសលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស៊ីរីបើកចំហរក្នុងការពិភាក្សាអំពីការកំណត់ព្រំដែនសមុទ្រជាមួយប្រទេសលីបង់។

ប្រធានាធិបតី​លីបង់​ដកស្រង់ប្រសាសន៍របស់លោក អាលី អាបដែល ការ៉ីម ដែលមានខ្លឹមសារថា៖ទំនាក់ទំនងរវាងប្រទេសស៊ីរី និងប្រទេសលីបង់ គឺបើកចំហរចំពោះគ្រប់បញ្ហាទាំងអស់”។

លោក​បាន​ថ្លែង​សុន្ទរកថា​បន្ទាប់​ពីមាន​ជំនួប​របស់​លោក​នៅ​វិមាន បាបដា ជាមួយ​លោកប្រធានាធិបតីនៃប្រទេស​លីបង់ ម៊ីជឆែល អោន ដើម្បីពិភាក្សាអំពី​ការវិវឌ្ឍន៍ចុងក្រោយបង្អស់លើការបោះបង្គោលព្រំដែនសមុទ្រ និងបញ្ហាទាក់ទងនឹងជនភៀសខ្លួនរបស់ប្រទេសស៊ីរីនៅ ប្រទេសលីបង់។

លោកឯកអគ្គរដ្ឋទូតបាននិយាយថា៖ “សន្ធិសញ្ញាភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការគ្នា កើតមានរវាងប្រទេសទាំងពីរ ហើយប្រទេសស៊ីរីតែងតែប្តេជ្ញាចិត្តចំពោះរឿងនេះ សូម្បីតែក្នុងបញ្ហាដែលមិនទាន់ដោះស្រាយក៏ដោយ។

ជម្លោះ​រវាង​ប្រទេស​លីបង់ និង​ប្រទេសស៊ីរី​ជុំវិញ​បញ្ហាព្រំដែន​សមុទ្របាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ប្រទេស​ស៊ីរី​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី ដើម្បីចាប់ផ្តើមធ្វើការ

រុករកប្រេង និងឧស្ម័ននៅក្នុងតំបន់ដែលទាមទារដោយប្រទេសលីបង់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here