ឯកអគ្គរដ្ឋទូតលោកស្រី គ្រីស លូ សហរដ្ឋអាមេរិក នៃការគ្រប់គ្រង និងកំណែទម្រង់របស់អង្គការសហប្រជាជាតិ នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា

0

ឯកអគ្គរដ្ឋទូតលោកស្រី គ្រីស លូ តំណាងសហរដ្ឋអាមេរិក នៃការគ្រប់គ្រង និងកំណែទម្រង់របស់អង្គការសហប្រជាជាតិនឹងធ្វើដំណើរទៅកាន់ទីក្រុងបុមបៃ និងញូវដេលី ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ២៧-២៩ ខែតុលា ដើម្បីដោះស្រាយបញ្ហានៃការប្រឆាំងភេរវកម្ម ក៏ដូចជាទំនាក់ទំនងដ៏សំខាន់រវាងប្រទេសទាំងពីរ។

ខណៈនៅញូវដេលី ឯកអគ្គរដ្ឋទូតលោកស្រី គ្រីស លូ នឹងធ្វើជាប្រធានគណៈប្រតិភូ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែលធ្វើការផ្តោតលើការគំរាមកំហែងដែលបង្កឡើងដោយការរីកចំរើននៃបច្ចេកវិទ្យា។

ហើយខណៈស្ថិតនៅទីក្រុងបុមបៃ ឯកអគ្គរដ្ឋទូតលោកស្រី គ្រីស លូ នឹងចូលរួមក្នុងពិធីដាក់កម្រងផ្កាជាកិត្តិយសដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្ម ២៦/១១។ ឯកអគ្គរដ្ឋទូតក៏នឹងជួបជាមួយនិស្សិតបញ្ចប់ការសិក្សាផងដែរ ពីវិទ្យាស្ថានឥណ្ឌានៃការដឹកនាំប្រជាធិបតេយ្យ ដើម្បីស្តាប់សេចក្តីឧត្តមគិតិរបស់ពួកគេ។ និងពិភាក្សាអំពីតួនាទីសំខាន់នៃសេវាសាធារណៈនៅក្នុងលទ្ធិប្រជាធិបតេយ្យផងដែរ៕

ប្រភពព័ត៌មាន usun.usmission.gov ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here