កម្លាំងសន្តិសុខ២នាក់ស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយក្រុមភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖កម្លាំងយោធានិយាយកាលពីថ្ងៃសៅរ៍ថា កម្លាំងសន្តិសុខ២នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ នៅក្នុងស្រុក ដឺរ៉ាអ៊ីសម៉េល ខាន  នៅខេត្តខាយប័រផាកថុនវ៉ា ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់គ្នាបានកើតឡើងរវាងកម្លាំងទ័ព និងក្រុមភេរវករ នៅក្នុងតំបន់ដារ៉ាហ្សីនដា។ បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មនិយាយថា៖ “កង​ទ័ព​របស់ពួកគេ​បាន​ចូល​រួម​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​ទីតាំងរបស់ក្រុម​ភេរវករ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលបាញ់គ្នា បុគ្គលិកសន្តិសុខ២នាក់បានស្លាប់”។

ប្រភពដដែលបន្ថែមថា បុគ្គលិកសន្តិសុខដែលស្លាប់នោះមានបុរស អាយុ ៣៣ឆ្នាំ រស់នៅក្នុងស្រុក ខូស្ហាប នៅខេត្តផុនចាប ភាគខាងកើតនៃប្រទេស និងបុរសម្នាក់ទៀតអាយុ ២៦ឆ្នាំមកពីស្រុកអាថុក។ ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីលុបបំបាត់វត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here