ប្រទេសស៊ីរី៖កាលពីថ្ងៃចន្ទ កម្លាំងសន្តិសុខ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រជាជននៅក្នុងតំបន់ និងក្រុមជនស៊ីវិល បានសម្លាប់ក្រុមភេរវករដែស្ហ និងរឹបអូសអាវុធមួយចំនួនធំនៅក្នុងប្រតិបត្តិការពិសេសនៅឯទីក្រុង អាល សេដ ភាគខាងត្បូងទីក្រុងដារ៉ា។
កម្លាំងសន្តិសុខបានប្រាប់ភ្នាក់ងារសារព័ត៌មានសាណាថា៖ “កម្លាំងសន្តិសុខ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រជាជននៅក្នុងតំបន់ និងក្រុមជនស៊ីវិល បានធ្វើប្រតិបត្តិការសន្តិសុខពិសេសប្រឆាំងនឹងសមាជិកក្រុមភេរវករដែស្ហនៅភាគខាងត្បូងខេត្តដារ៉ានាំឱ្យមានការសម្លាប់សមាជិកក្រុមភេរវករមួយចំនួន និងរឹបអូសអាវុធមួយចំនួនធំ ដែលលាក់ទុកក្នុងឃ្លាំងមួយកន្លែង”។
ប្រភពបន្ថែមថា ប្រតិបត្តិការនោះមានគោលបំណងដើម្បីស្តារសន្តិសុខ និងស្ថេរភាពឡើងវិញនៅតំបន់មួយចំនួនភាគខាងត្បូងខេត្តដារ៉ា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២