ទាហាន ​២​នាក់ និង​ក្រុមភេរវករ ​៤​នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​ផ្អែកលើការស៊ើបការណ៍​សម្ងាត់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន

0

ប្រទេសប៉ាគីស្ថាន៖យោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានប៉ាគីស្ថាន២នាក់ និងក្រុមភេរវករ ៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាផ្អែកលើការស៊ើបការណ៍សម្ងាត់នៅខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងនៅក្នុងតំបន់ កាម៉េន ផាស់ ដើម្បីលុបបំបាត់ទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។​

នៅក្នុងសេចក្តីថ្លែងការណ៍ ISPR មានបញ្ជាក់ខ្លឹមសារថា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលបិទទីតាំងនោះ ក្រុមភេរវករបានបាញ់ទៅលើកម្លាំងសន្តិសុខ ដោយបានសម្លាប់បុគ្គលិកយោធាម្នាក់។ នៅការបាញ់តបតវិញពីកម្លាំងសន្តិសុខក៏បានសម្លាប់ក្រុមភេរវករ ៤នាក់ផងដែរ។ អាវុធ និងគ្រាប់រំសេវ មួយចំនួនធំ  ត្រូវបានរឹបអូសពីក្រុមភេរវករ។

គួរបញ្ជាក់ផងដែរថា កម្លាំងសន្តិសុខនៅតែបន្តប្រតិបត្តិការសម្អាតដើម្បីចាប់ខ្លួនភេរវករផ្សេងទៀតនៅក្នុងតំបន់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here