ប្រទេសហូឡង់នឹងធ្វើមាតុភូមិនិវត្តន៍ស្ត្រី និងកុមារ ៤០នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងករណីភេរវកម្មចេញពីប្រទេសស៊ីរី

0

ប្រទេសហូឡង់៖រដ្ឋាភិបាលហូឡង់បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងនាំយកស្ត្រីជនជាតិហូឡង់១២នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធករណីភេរវកម្ម ចេញពីភាគខាងជើងនៃប្រទេសស៊ីរី ជាមួយនឹងក្មេង ២៨នាក់ផ្សេងទៀត។

រដ្ឋាភិបាលបាននិយាយថា ស្រ្តីមួយក្រុម និងក្មេងៗជាច្រើននាក់ កំពុងធ្វើដំណើរតាមផ្លូវ។ ទន្ទឹមនឹងការវិលត្រលប់ទៅដល់ប្រទេសហូឡង់វិញ ស្ត្រីជាច្រើននាក់នឹងត្រូវបានចាប់ខ្លួន​ និងនាំយកទៅកាត់ទោស ខណៈដែលកុមារទាំងនោះនឹងត្រូវប្រគល់ឱ្យក្រុមប្រឹក្សាការពារកុមារ។

សូមរំលឹកផងដែរថា ស្ត្រីជនជាតិហូឡង់បានស្នាក់នៅក្នុងជំរំពិសេសនៅភាគខាងជើងប្រទេសស៊ីរីជាមួយនឹងកូនៗរបស់ពួកគេ។ តុលាការនៅទីក្រុង រ៉ូធ័រដាម បានសម្រេចកាលពីខែឧសភានេះថា ជនសង្ស័យត្រូវតែបញ្ចូនត្រលប់ទៅប្រទេសហូឡង់វិញឱ្យបានឆាប់បំផុតសម្រាប់ការកាត់ក្តីរបស់ពួកគេ។ តុលាការបានព្រមានថា បើមានស្ត្រីណាមិនព្រមធ្វើមាតុភូមិនិវត្តន៍ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងពួកគេនឹងត្រូវបានអនុវត្ត។

រដ្ឋមន្ត្រី​យុត្តិធម៌​ហូឡង់ លោក ឌីឡាន ហេសស៊ីលីហ្គូស និង​រដ្ឋមន្ត្រី​ការបរទេស លោក វ៉ប ហ៊ីអូងអេកស្ត្រា បានសរសេរលិខិតមួយច្បាប់ទៅកាន់សភាមានខ្លឹមសារថា៖ “ទាក់ទិនទៅនឹងការផ្ទេរទៅកាន់ប្រទេសហូឡង់ រដ្ឋាភិបាលមានគោលបំណងការពារជនសង្ស័យទាំង១២នាក់នោះពីការនៅសេសសល់ដោយនិទណ្ឌភាព៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១​ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here