ប្រទេសអាហ្វហ្កានីស្ថាន៖លោក ខាលីដ ហ្សាដ្រាន អ្នកនាំពាក្យប៉ូលិសទីក្រុងកាប៊ុល បាននិយាយថា មនុស្ស ០៨នាក់រងរបួសខណៈដែលមានហេតុការណ៍ផ្ទុះមួយបានវាយប្រហារលើរថយន្តក្រុងខ្នាតតូចរបស់បុគ្គលិករដ្ឋាភិបាលនៅតំបន់ ប៉ូលិសឌិស្ទី្រក៥ នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃពុធ។
លោក ហ្សាដ្រាន បាននិយាយថា៖ “គ្រាប់បែកបង្កប់តាមផ្លូវបានវាយប្រហារលើរថយន្តក្រុងធុនតូចរបស់បុគ្គលិកនៃក្រសួងស្តារ និងអភិវឌ្ឍន៍ជនបទនៅក្នុងតំបន់ ប៉ូលិសឌិស្ទី្រក៥ កាលពីព្រឹកថ្ងៃពុធ បណ្តាលឱ្យមនុស្ស៨នាក់រងរបួស” ។
មន្ត្រីម្នាក់បាននិយាយដោយពុំបានបញ្ជាក់លម្អិតថា អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។
យ៉ាងណាមិញ ពុំទាន់មានក្រុម ឬបុគ្គលណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារ នេះនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២