ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប បានចាប់ពង្រត់ជនជាតិកេនយ៉ា ៤នាក់ នៅតំបន់ព្រំដែន

0

ប្រទេសកេនយ៉ា៖ ប៉ូលិសបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយទ្ធអាល់ ស្ហាបាប បានចាប់ពង្រត់ជនជាតិកេនយ៉ា ៤នាក់កាលពីល្ងាចថ្ងៃអង្គារ ក្នុងស្រុកម៉េនដឺរ៉ា ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសសូម៉ាលី។

លោក ចច សេដា មេបញ្ជាការ​ប៉ូលិស​ភូមិភាគ​ឦសាន បាននិយាយថា ជនជាតិកេនយ៉ា ៤នាក់ ត្រូវបានចាប់ជំរិត បន្ទាប់​ពីក្រុម​សកម្មប្រយុទ្ធ​បាន​ប្លន់រថយន្តង្គ្រោះ​បន្ទាន់ដែលកំពុងដឹកអ្នក​ជំងឺទៅកាន់មន្ទីពេទ្យនៅក្នុងទីក្រុង អេល វ៉េក សម្រាប់ការព្យាបាល។

លោក សេដា បាននិយាយថា ឧបទ្វហេតុនេះបានកើតឡើងនៅម៉ោងប្រមាណជា ៦ល្ងាច ម៉ោងក្នុងតំបន់ ខណៈដែលមានអ្នកបើករថយន្តសង្គ្រោះជាមួយនឹងអ្នកជំងឺម្នាក់ និងគ្រូពេទ្យ ២នាក់ កំពុងជិះលើរថយន្តនោះ។

លោក សេដា បានរៀបរាប់តាមទូរស័ព្ទថា៖ “ជនជាតិកេនយ៉ាទាំង ៤នាក់ ត្រូវបានចាប់ជំរិតដោយ ក្រុមសង្ស័យជាក្រុមសកម្មប្រយុទ្ធ អាល ស្ហាបាប។ ក្រោយមកទៀត មានប្រតិបត្តិការសន្តិសុខ ដែលពុំមានលទ្ធផលទេ ខណៈ​អ្នក​វាយប្រហារ​បាន​ឆ្លង​កាត់​ព្រំដែន​ទៅ​ប្រទេស​សូម៉ាលីជាមួយ​នឹង​ជនជាតិ​កេនយ៉ាទាំងនោះ។”

មន្ត្រីនៅក្នុងតំបន់បាននិយាយថា ជនរងគ្រោះទាំងអស់គឺជាប្រជាជននៅក្នុងតំបន់ ហើយពួកគេអាចទំនងនឹងត្រូវបានដោះលែង។ នៅក្នុងហេតុការណ៍នោះ អ្នកវាយប្រហារបំពាក់ដោយអាវុធធន់ធ្ងន់ ប្រភេទកាំភ្លើងវែងបាញ់ពីចម្ងាយ។ សាក្សី និងប៉ូលិសបាននិយាយថា ជនជាតិ
កេនយ៉ា ៤នាក់ រាប់បញ្ចូលទាំងពេទ្យ ២នាក់ នៅពេទ្យឡាហ្វី សាប់ ខោនធី បាននឹងកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ អេលវេក សម្រាប់សេវាបញ្ជូនអ្នកជំងឺ។

លោក សេដា បាននិយាយថា ពួកគេបានទាក់ទងរដ្ឋបាលប្រទេសសូម៉ាលី ដើម្បីធានាបាននូវការដោះលែងជនជាតិកេនយ៉ាទាំងបួននាក់។

គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធ អាល ស្ហាបាប បានធ្វើការវាយប្រហារជាច្រើននៅក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់ ម៉េនដឺរ៉ា តំបន់វ៉ាចឺរ និងហ្ការីសា ខោនធីស នៅភាគខាងជើងប្រទេសកេនយ៉ា ដែលបានបណ្តាលឱ្យជនស៊ីវិល និងមន្ត្រីសន្តិសុខជាច្រើននាក់ស្លាប់ និង
រងរបួស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here