តួកគីវាយប្រហារតាមអាកាសលើរថយន្តរបស់គណបក្សពលករឃឺដនៅទីក្រុងស៊ីនចា

0

ការវាយប្រហារតាមអាកាសរបស់ប្រទេសទួរគីកាលពីថ្ងៃព្រហស្បតិ៍នេះបានកំណត់គោលដៅលើរថយន្តមួយគ្រឿងដែលដឹកសមាជិកគណបក្សពលករឃឺដ (PKK) នៅទីក្រុងស៊ីនចា (Sinjar) បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងរងរបួស។

អង្គភាពប្រឆាំងភេរវកម្មក្នុងតំបន់ឃឺដ បានប្រាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថាឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៦:២៥ ល្ងាច ម៉ោងនៅរដ្ឋធានីអឺប៊ីល (Erbil) សង្កាត់ណាសៀ (Nasir) ក្រុងស៊ីនចា។

អង្គភាពប្រឆាំងភេរវកម្មបានពន្យល់ថា យ៉ាងហោចអ្នកប្រយុទ្ធគណបក្សពលករឃឺដម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ទួរគី។

តួកគី​តែងតែកំណត់​គោលដៅ​វាយប្រហារជា​រឿយៗ​លើ​សមាជិកគណបក្សពលករឃឺដ ​ក៏ដូចជា​ទីតាំង​ដែលជា​កម្មសិទ្ធិ​របស់គណបក្សនេះ ដែលស្ថិតនៅតាម​តំបន់​ព្រំដែន​នៃ​តំបន់ឃឺដ។

តួកគីចាត់ទុកគណបក្សពលករឃឺដ និងក្រុមដែលមានទំនាក់ទំនងជាមួយគណបក្សនេះថាជាអង្គការភេរវករ ហើយភាគីទាំងពីរស្ថិតនៅក្នុងការប្រឈមមុខដាក់គ្នាខាងយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here