កម្លាំងគ្រប់គ្រងដោយតួកគីបាញ់ផ្លោងទៅលើទីក្រុង អាប៊ុ រ៉ាស៊ីន នៅក្នុងទីក្រុងហាសាកា

0

ប្រទេសស៊ីរី៖កម្លាំងគ្រប់គ្រងដោយតួកគីបាញ់ប្រហារសារជាថ្មីកំណត់គោលដៅលើទីក្រុងចំនួន២ក្នុងទីក្រុង ​អាប៊ុ រ៉ាស៊ីន នៅទីក្រុងហាសាកា ភាគពាយ័ព្យនៃប្រទេសស៊ីរី។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានសាណាថា កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមទាហានស៊ីឈ្នួលរបស់ពួកគេ ដែលបានពង្រាយកម្លាំងនៅក្នុងទីក្រុង អេនីក អាល ហាវ៉ា​ និងទីក្រុង​អាល់ ដាវីដយ៉ាស់ បានទម្លាក់គ្រាប់បែក និងគ្រាប់មីស៊ីល ដែលបាញ់ដោយកាំភ្លើងវែង ទៅលើភូមិ អាល់ អាប៊ីយ៉ាត និងភូមិ អ៊ុំ ហាម៉ាឡា នៅក្នុងទីក្រុង អាប៊ុ រ៉ាស៊ីន ក្នុងអំឡុងពេលប៉ុន្មានម៉ោងមុន។

ប្រភពបន្ថែមថា ការទម្លាក់គ្រាប់បែកនោះបណ្តាលឱ្យមានការខូចខាតផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនរបស់ជនស៊ីវិល។​ លើសពីនេះ ការវាយប្រហារដដែលៗបានកើតឡើងជាប្រចាំនៅក្នុងតំបន់នោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានសាណាចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here