ទាហានប៉ាគីស្ថាន២នាក់ស្លាប់ក្នុងហេតុការណ៍បាញ់គ្នាជាមួយក្រុមភេវករ

0

ប្រទេសប៉ាគីស្ថាន៖យោធាប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ទាហានប៉ាគីស្ថាន២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធានៅភាគខាងជើង ខេត្តខាយប័រផាកថុនវ៉ា នៃប្រទេសប៉ាគីស្ថាន។​

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់គ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករកើតឡើងនៅក្នុងតំបន់ ហ៊ីឡាល ខែល នៃស្រុក បាចួរ។

នៅក្នុងសេចក្តីថ្លែងការណ៍មានបញ្ជាក់ខ្លឹមសារថា ក្នុងអំឡុងពេលបាញ់គ្នាទាហានប៉ាគីស្ថាន២នាក់ និងភេរវករម្នាក់ត្រូវបានសម្លាប់។ ភេរវករដែលត្រូវបានសម្លាប់នោះបានធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ។ អាវុធ និងគ្រាប់រំសេវមួយចំនួនក៏ត្រូវបានរឹបអូសពីក្រុមភេរវករផងដែរ។​ ប្រតិបត្តិការសម្អាតក្នុងតំបន់កំពុងដំណើរការដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here