ប្រទេសស៊ីរី៖អាវុធ និងគ្រាប់រំសេវមួយចំនួនមានប្រភពផលិតមកពីបស្ចិមប្រទេសដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ ISS ត្រូវបានរឹបអូសក្នុងតំបន់ ថារីក អាល សេដ នៅទីក្រុងដារ៉ា។
ប្រភពព័ត៌មានទុកចិត្តបានពីអាជ្ញាធរបានប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “ក្រោយពីបានគ្រប់គ្រងនៅក្នុងតំបន់ អង្គភាពវិស្វកម្មបានរុករកអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះដែលនៅសេសសល់ពីក្រុមភេរវករ ក្នុងកិច្ចប្រឹងប្រែងដើម្បីសម្រួលឱ្យប្រជាជនមានអារម្មណ៍ធូរស្បើយ”។
ប្រភពបន្ថែមថា អាវុធជាច្រើន ដែលមានប្រភពផលិតមកពីបស្ចិមប្រទេសទាំងនោះមានដូចជា ម៉ាស៊ីនបាញ់ផ្លោងគ្រាប់ ម៉ាស៊ីនបាញ់គ្រាប់ចម្រុះ កាំភ្លើងធំ កាំភ្លើងវែងបាញ់ពីចម្ងាយ កាំភ្លើងវែងស្វ័យប្រវត្តិ និងគ្រាប់រំសេវជាច្រើនទៀត។
គួររំលឹកផងដែរថា កាលពីថ្ងៃអង្គារ កម្លាំងសន្តិសុខម្នាក់ប្រកាសពីការដណ្តើមបានការគ្រប់គ្រងលើតំបន់ ថារីក អាល សេដ នៅក្នុងទីក្រុងដារ៉ា បន្ទាប់ពីបានចម្ចាត់ក្រុមភេរវករដែស្ហ ISIS មួយចំនួនដែលធ្លាប់កាន់កាប់នៅទីនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានសាណា ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២