ប្រទេសអ៊ីរ៉ង់បង្កើនប្រតិបត្តិការលើដីនៅភាគពាយ័ព្យនៃប្រទេសដើម្បីប្រឆាំងនឹងក្រុមភេរវករបំបែកខ្លួន

0

ប្រទេសអ៊ីរ៉ង់៖បណ្តាញសារព័ត៌មានពាក់កណ្តាលផ្លូវការ ថាស នីម បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលហៅកាត់ថា (IRGC) បានសម្រេចចិត្តពង្រឹងកម្លាំងលើដីនៅភាគពាយ័ព្យនៃប្រទេស ដើម្បប្រឆាំងនឹងក្រុមភេរវករបំបែកខ្លួននៅទីនោះ។

statement បណ្តាញសារព័ត៌មានពាក់កណ្តាលផ្លូវការ ថាស នីម បានស្រង់សម្តី លោក ហាមហ្សេស សីយិដ អាល់ ស្ហូហាដា បេស នៃកម្លាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់មានខ្លឹមសារថា ក្រុមភេរវករបំបែកខ្លួននៅក្នុងតំបន់បានបង្កភាពអសន្តិសុខនៅក្នុងតំបន់មួយចំនួន។

ប្រភពបន្ថែមថា កម្លាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នឹងសហការជាមួយប្រជាជននៅក្នុងតំបន់នៅក្នុងការប្រតិបត្តិសកម្មភាពរបស់ពួកគេនៅក្នុងតំបន់។

តាមរយៈការហៅកម្លាំងសន្តិសុខនៅខេត្តភាគពាយ័ព្យរបស់ប្រទេសអ៊ីរ៉ង់ថាជាបន្ទាត់ក្រហមរបស់កម្លាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍បានព្រមានថា កម្លាំង
អ៊ីរ៉ង់នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងចោរប្រដាប់អាវុធ និងក្រុមភេរវករទាំងអស់ ប្រសិនបើពួកគេនៅតែបន្តសកម្មភាពអាក្រក់របស់ពួកគេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here