បុគ្គលិកទាហានមួយចំនួនស្លាប់ក្នុងការវាយប្រហាររបស់កម្លាំងតួកគីនៅក្នុងខេត្ត អាឡិបប៉ូ និងខេត្តហាសាកា

0

ប្រទេសស៊ីរី៖ បុគ្គលិកទាហានមួយចំនួន ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកម្លាំង
គ្រប់គ្រងដោយតួកគីទៅលើតំបន់សុវត្ថិភាព និងបុស្ត៍ត្រួតពិនិត្យយោធា នៅក្នុងខេត្តអាឡិបប៉ូ និងខេត្តហាសាកាកាលពីព្រលឹមថ្ងៃអាទិត្យ។

ប្រភពយោធាប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “បុគ្គលិកយោធាមួយចំនួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កម្លាំងតួកគីទៅលើក្រុមភេរវករស៊ីរីនៅខេត្តអាឡិបប៉ូ ភាគខាងជើងនៃប្រទេស​ និងខេត្តហាសាកា កាលពីព្រលឹមថ្ងៃអាទិត្យ។”

អ្នកយកព័ត៌មានសាណានៅក្នុងខេត្តហាសាកាបានរាយការណ៍ថា យន្តហោះចម្បាំងរបស់តួកគីក៏បានកំណត់គោលដៅលើទីតាំងមួយចំនួននៅភាគនិរតីដែលមានដូចជា តំបន់ អាល់ ដៀរបេសយៀរ តំបន់ អាល់ ម៉ាលីគីយ៉ា និងភូមិ​ ថាល ហាម៉ល និងនៅភាគខាងជើងនៃទីក្រុង អាប៊ុរ៉ាស៊ីន បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងបង្កការខូចខាតជាច្រើនដល់សម្ភារៈ និង ផ្ទះមួយចំនួនរបស់ប្រជាជន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here