ប្រទេសស៊ីរី៖ស្ត្រីម្នាក់ និងកូនរបស់នាង រងរបួសដោយសារការវាយប្រហារបាញ់គ្រាប់រ៉ូក្កែត របស់ក្រុមភេរវករទៅលើភូមិ ចួរីន ភាគពាយ័ព្យនៃខេត្តហាម៉ា។
មេបញ្ជាការប៉ូលិសនៅខេត្តហាម៉ាប្រាប់អ្នកសារព័ត៌មានសាណាថា៖ “កាលពីថ្ងៃអាទិត្យ ក្រុមភេរវករបានបាញ់គ្រាប់រ៉ូក្កែតមួយចំនួនវាយប្រហារលើភូមិ ចួរីន នៅភាគពាយ័ព្យនៃខេត្តហាម៉ា បណ្តាលឱ្យស្ត្រីម្នាក់ និងកូនរបស់នាងរងរបួស ហើយពួកគេត្រូវបានបញ្ជូនបន្ទាន់ទៅមន្ទីពេទ្យជាតិ អាស ស៊ីកឃេឡាប៉ីយ៉ាស់”។
ប្រភពដដែលបន្ថែមឱ្យដឹងថា ការវាយប្រហារនោះបានធ្វើឱ្យខូចខាតដល់ ផ្ទះអ្នកស្រុក និងទ្រព្យសម្បត្តិឯកជនជាច្រើនរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា ក្រុមភេរវករ ចាបាត អាល់នូស្រា ដែលបានពង្រាយកម្លាំងនៅភាគខាងត្បូងខេត្តអ៊ីដលីប បានបន្តការវាយប្រហាររបស់ពួកគេលើភូមិសុវត្ថិភាពនៅតំបន់ជុំវិញនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២