ទាហានម្នាក់ស្លាប់ក្រោយពីប៉ះទង្គិចគ្នាជាមួយក្រុមភេរវករ នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ទាហានប៉ាគីស្ថានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារថា ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍បាញ់គ្នាបានកើតឡើងរវាងកម្លាំងយោធា និងក្រុមភេរវករ នៅក្នុងតំបន់សារ៉ារូហ្កា ភាគខាងជើងស្រុកវ៉ារ៉ីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) បានលើកឡើងថា៖​“កង​ទ័ព​បាន​ចូល​រួម​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅលើ​ទីតាំងរបស់ក្រុម​ភេរវករ។ ក្នុងអំឡុងពេលបាញ់គ្នា ទាហានវ័យ ៣៩ឆ្នាំម្នាក់ស្លាប់”។

មន្ត្រីយោធាម្នាក់និយាយថា៖“ទាហានប៉ាគីស្ថានបានប្តេជ្ញាចិត្តដើម្បីលុបបំបាត់ការគំរាមកំហែងនៃអំពើ
ភេរវកម្ម និងធ្វើការលះបង់ទាហានក្លាហានជាច្រើននាក់ដើម្បីពង្រឹងការតាំងចិត្តរបស់យើង។”

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here