ជនជាតិប៉ាឡេស្ទីន២នាក់ដែលត្រូវបានបាញ់សម្លាប់ដោយទាហានអ៊ីស្រាអែលស្លាប់ដោយសាររបួសធ្ងន់ធ្ងរ

0

ប៉ាឡេស្ទីន៖មន្ត្រីក្រសួង​សុខាភិបាល​ប៉ាឡេស្ទីនបានលើកឡើងនៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា កាលពីថ្ងៃពុធ ជនជាតិប៉ាឡេស្ទីន ២នាក់ស្លាប់ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរដែលបង្កឡើងបណ្តាលមកពីហេតុការណ៍បាញ់ប្រហារដោយ​កាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែល​នៅ​ជុំវិញ​ទីក្រុងណាប្លុស ភាគ​ខាង​ជើង​នៃ​តំបន់វ៉េសប៉េង។

លោក ម៉ូហាម៉េដ ហឺរហ្សាឡាស់ មានអាយុ ៣០ឆ្នាំ ស្លាប់នៅក្នុងរយៈពេល៤ខែបន្ទាប់ពីបានរងរបួសពីការវាយឆ្មក់របស់កម្លាំងអ៊ីស្រាអែលលើតំបន់ណាប្លុសកាលពីខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា លោកហឺរហ្សាឡាស់ បានរងបួសធ្ងន់ធ្ងនៅត្រង់ក្បាល ទ្រូង និងស្លាប់នៅក្នុងមន្ទីពេទ្យរ៉ាម៉ាឡាស់ នៃទីក្រុងតំបន់វ៉េសប៉េង។ គាត់បានទទួលការវះកាត់ជាច្រើនលើក ប៉ុន្តែមិនអាចសង្គ្រោះជីវិតរបស់គាត់បាននោះទេ។

ជនរងគ្រោះផ្សេងទៀតមានលោក ម៉ូហាមេដ អាប៊ុ កេស្ហេក មានអាយុ ១៦ឆ្នាំ បានស្លាប់ ដោយសារតែរងរបួសធ្ងន់កាលពីយប់ថ្ងៃអង្គារ ក្នុងអំឡុងពេលមានការប៉ះទង្គិចជាមួយទាហាន អ៊ីស្រាអែល នៅក្បែរ​ផ្នូរ​របស់លោក​យ៉ូសែប នៅជិតទី​ក្រុង​ណាបឹ្លស។

យោងតាមប្រភពព័ត៌មានក្នុងតំបន់ និងសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅពេលដែលអ្នកតាំងលំនៅអ៊ីស្រាអែលដែលយាមដោយទាហានកម្លាំងអ៊ីស្រាអែលបានទៅដល់ផ្នូរនៅក្នុងទីក្រុងណាប្លឹសដើម្បីអធិស្ឋាន។ កាលពីខែមីនា កងទ័ពអ៊ីស្រាអែលបាន និងកំពុងធ្វើការវាយឆ្មក់ប្រចាំថ្ងៃប្រឆាំងនឹងទីប្រជុំជន និងទីក្រុងនានារបស់ប៉ាឡេស្ទីន ដែលភាគច្រើនស្ថិតនៅតំបន់ហ្សេនីន និងតំបន់ណាប្លឹស នៅភាគខាងជើងតំបន់វ៉ែសប៉េង។

យោងតាមប្រភពទិន្ន័យទទួលបានពីមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនច្រើនជាង ២០០នាក់ ត្រូវបានសម្លាប់កាលពីដើមខែមករា ខណៈដែលយោធាអ៊ីស្រាអែល ៣០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារផ្សេងៗគ្នាដែលធ្វើឡើងដោយជនជាតិប៉ាឡេស្ទីននៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល និងនៅតំបន់វ៉េសប៉េង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here