ក្រុមភេរវករ ៩នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការដោយឡែកពីគ្នានៅខេត្តផុនចាប នៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៃអង្គភាពប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមភេរវករ ៩នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការពិសេសដោយឡែកពីគ្នានៅខេត្តផុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន។

យោងតាមប្រភពនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៅក្នុងខេត្តផុនចាបបានបញ្ជាក់ឱ្យដឹងថា បុគ្គលិកនៃនាយកដ្ឋានប្រឆាំងភេរវកម្ម បានធ្វើប្រតិបត្តិការដោយទទួលបានព័ត៌មានជំនួយពីវត្តមានរបស់ក្រុមភេរវករនៅក្នុងខេត្តផ្សេងៗគ្នា។

ប្រភពដដែលបន្ថែមថា ក្រុមភេរវករដែលត្រូវបានចាប់ខ្លួនទាំងនោះ មានបំណងវាយប្រហារកំណត់គោលដៅលើបុគ្គលិកសំខាន់ៗ  អគាររដ្ឋាភិបាល និងរៀបចំការវាយប្រហារនៅក្នុងខេត្តផុនចាប។ ក្រុមភេរវករទាំងនោះជាសមជិករបស់អង្គភាពដែលត្រូវបានហាមឃាត់។

នាយកដ្ឋានប្រឆាំងភេរវកម្មថែមទាំងបានរឹបអូសយក ឧបករណ៍ផ្ទុះ គ្រឿងផ្ទុះ ឧបករណ៍បំផ្ទុះ និងសម្ភារៈសំខាន់ផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការ។

ប៉ូលិសនិយាយថា ក្រុម​ភេរវករ​ដែលត្រូវ​បានចាប់ខ្លួន ​ត្រូវ​បាន​ប្តូរ​ទៅ​ទីតាំង​ដែល​មិន​ស្គាល់សម្រាប់ការស៊ើបអង្កេតបន្ថែម។  ករណីដាច់ដោយឡែកផ្សេងទៀតត្រូវបានកត់ត្រាទុកដើម្បីប្រឆាំងនឹងក្រុមភេរវករទាំងនោះ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here