ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបច្រើនជាង ១០០នាក់ស្លាប់នៅតំបន់កណ្តាលប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបច្រើនជាង ១០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការដែលបានរៀបចំទុកដោយមន្ត្រីទ័ពជាតិសូម៉ាលី និងកម្លាំងដៃគូរបស់ពួកគេនៅតំបន់ព្រំដែនស្ហាបែលកណ្តាល និងតំបន់ហ៊ីរ៉ាន នៃតំបន់កណ្តាលប្រទេសសូម៉ាលី។

លោក អាបឌីរ៉ាម៉េន យូសូហ្វ អាល់ អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយថា នៅក្នុងចំណោមអ្នកស្លាប់ មានមេក្រុម ១០នាក់។ លោកបានបន្ថែមថា ការវាយប្រហាររបស់យោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ត្រូវបានធ្វើឡើងកាន់តែខ្លាំងក្លា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here