ហេតុការណ៍ផ្ទុះគ្រាប់បែកបង្ករបួសដល់បុគ្គលិកសន្តិសុខ២នាក់ក្នុងប្រទេសអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យមានខ្លឹមសារថា បុគ្គលិកសន្តិសុខ២នាក់បានរងរបួសខណៈដែលមានហេតុការណ៍ផ្ទុះគ្រាប់បែកបានវាយប្រហារលើកម្លាំងសន្តិសុខល្បាតនៅក្នុងស្រុកហ្សាហ្សាយ អារយូប នៅខេត្តផាកថៀ ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍។

យោងតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ឱ្យដឹងថា ឧបករណ៍ផ្ទុះដែលសេសសល់ពីជំនាន់សង្គ្រាមបានផ្ទុះឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅក្បែរក្រុមល្បាតក្នុងតំបន់ហ្សាហានី នៃស្រុក ហ្សាហ្សាយ អារយូប ដោយបានបង្ករបួសដល់បុគ្គលិកសន្តិសុខល្បាតព្រំដែន ២នាក់។

លោក ម៉ាឡាវី ណាជីបូឡាស់ ហានីហ្វ ប្រធានមន្ទីរព័ត៌មាន និងវប្បធម៌ខេត្ត បានបញ្ជាក់បន្ថែមឱ្យដឹងថា នៅក្នុងឧបទ្វហេតុដោយឡែកផ្សេងពីគ្នាមួយទៀត មានហេតុការណ៍ផ្ទុះគ្រាប់បែកវាយប្រហារលើរថយន្តនៅក្នុងស្រុកមេណូហ្កាយ ភាគខាងកើតខេត្តគូណានៅថ្ងៃដូចគ្នា ដោយបានបង្ករបួសដល់ជនស៊ីវិល៣នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here