ប្រទេសតួកគីនឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនៅប្រទេសអ៊ុយក្រែន

0

ប្រទេសតួកគី៖លោកប្រធានាធិបតិ រ៉េស៊ីប ថាយយ៉ីប អឺរដូហ្កេន មានប្រសាសាន៍កាលពីថ្ងៃចន្ទថា កម្លាំងតួកគីនឹងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីជួយដោះស្រាយវិបត្តិអ៊ុយក្រែនដោយ
សន្តិវិធី។

លោកមានប្រសាសន៍ថា៖ “យើងបានជួបប្រជុំទល់មុខគ្នា និងនិយាយតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន។ កាលពីសប្តាហ៍មុន យើងបានហៅទូរស័ព្ទជាបន្តបន្ទាប់។ គោលដៅរបស់យើងគឺដើម្បីបញ្ឈប់ជម្លោះរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន និងឈានដល់សន្តិភាពយូរអង្វែង។ យើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងជំហនេះ៕”

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ចុះផ្សាយឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here