ប្រទេសប៉ាគីស្ថាន៖ក្រុមការងារសង្គ្រោះបាននិយាយថា ប៉ូលិស ៣នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារភេរវករ ក្នុងស្រុកណូស្ហេរ៉ា ខេត្តខាងប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
បើយោងតាមប្រភពរបាយការណ៍បានឱ្យដឹងថា ឡានប៉ូលិសរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ អាកូរ៉ា ខាថាក ជាកន្លែងដែលពួកគេបាញ់សម្លាប់ប៉ូលិសទាំង ៣នាក់។
ក្រុមសង្គ្រោះបានប្រាប់ភ្នាក់ងារព័ត៌មានក្នុងតំបន់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ប៉ុន្តែក្រោយមកទៀតពួកគេក៏ស្លាប់។ ក្នុងចំណោមអ្នកស្លាប់នោះមានប្រធានប៉ូលិសម្នាក់ និងអ្នកបើកបរម្នាក់។
គួរបញ្ជាក់បន្ថែមថា ការវាយប្រហារភេរវករមានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះជាពិសេសនៅក្នុងខេត្ត ខាយប័រផាកថុនវ៉ា បន្ទាប់ពីក្រុមភេរវករហាមឃាត់ ថេរ៉ីក អ៊ី តាលីបង់ ប៉ាគីស្ថាន បានប្រកាសបញ្ចប់បទឈប់ បាញ់ជាមួយរដ្ឋាភិបាលកាលពីដើមសប្តាហ៍នេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២