កម្លាំងគ្រប់គ្រងដោយតួកគីបាញ់កាំភ្លើងធំវាយប្រហារលើខេត្តរ៉ាកា ភាគខាងជើងនៃប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖កម្លាំងគ្រប់គ្រងដោយតួកគីបានធ្វើការបាញ់កាំភ្លើងធំរបស់ពួកគេសាជាថ្មី វាយប្រហារទៅលើតំបន់មានសុវត្ថិភាពនៅក្នុងខេត្តរ៉ាកា ភាគខាងជើងនៃប្រទេស។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានថា អង្គភាពភេរវករ ដែលគាំទ្រដោយកម្លាំង
តួកគី បានវាយប្រហារកំណត់គោលដៅក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយដោយកាំភ្លើងធំ ទៅលើតំបន់តាំងលំនៅនៅក្នុងភូមិ អាល់ សូឡាយប៊ី និងតំបន់ បៀរ អារ៉ាប់ នៅតំបន់ជនបទ ភាគខាងលិចនៃទីក្រុង ថា អាប់យ៉ាដ។

ប្រភពព័ត៌មានដដែលបានបន្ថែមឱ្យដឹងផងដែរថា ការវាយប្រហារដោយកាំភ្លើងធំរបស់កម្លាំងតួកគីបណ្តាលឱ្យខូចខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយឡើងវិញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here