មនុស្ស ៣នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះក្នុងអាកាសយានដ្ឋាននៅភាគខាងលិចនៃប្រទេសរុស្ស៊ី

0

ប្រទេសរុស្ស៊ី៖​បើយោងតាមប្រភពភ្នាក់ងារសារ​ព័ត៌មាន​រុស្ស៊ី អាអាយអេ ណូវ៉ូសធី បានឱ្យដឹងថា ហេតុការណ៍ផ្ទុះមួយនៅក្នុងអាកាសយានដ្ឋានមួយកន្លែងនៅជិតទីក្រុងរ៉ាហ្សាន ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្ស ៣នាក់ និងបង្ករបួសដល់មនុស្ស៦នាក់។

នៅក្នុងរបាយការណ៍បានលើកឡើងថា កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​បាន​ឆាបឆេះ និង​ផ្ទុះ​នៅ​ចំណត​យន្តហោះ​ក្នុង​អាកាសយានដ្ឋានដោយបានបំផ្លាញយន្តហោះមួយគ្រឿង។

​បើយោង​តាម​ការ​ដកស្រង់សម្តី​របស់​អ្នក​នាំ​ពាក្យ​សម្រាប់​សេវា​សង្គ្រោះ​បន្ទាន់បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពនៃឧប្បត្តិហេតុស្ថិតនៅក្រោមការស៊ើបអង្កេត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here