ក្រុមសកម្មប្រយុទ្ធរបស់អង្គភាពហាមឃាត់ ៣នាក់ស្លាប់នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ប៉ូលិសប្រាប់បណ្តាញសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធ ៣នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយអង្គភាពហាមឃាត់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ដោយកម្លាំងសន្តិសុខ នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

យោងតាមប្រភពព័ត៌មានពីប៉ូលិសបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ ដែលផ្អែកលើរបាយការណ៍ស៊ើបការសម្ងាត់កាលពីព្រឹកព្រលឹមនៅក្នុងតំបន់
ដ្រាបេន នៃស្រុក ដឺរ៉ា អ៊ីសម៉ាលី ខាន។

ប៉ូលិសនិយាយថា ឈ្មោះ និងព័ត៌មានលម្អិតផ្សេងទៀតរបស់ក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ត្រូវបានកំណត់អត្តសញ្ញាណបាន ដោយពួកគេគឺជាសមាជិកនៃក្រុមសកម្មប្រយុទ្ធហាមឃាត់ ថេរ៉ីក អ៊ី តាលីបង់ ប៉ាគីស្ថាន។

កាលពីពេលថ្មីៗនេះ ការវាយប្រហារភេរវកម្មបានកើនឡើងគួរឱ្យកត់សម្គាល់នៅផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន ជាពិសេសនៅក្នុងខេត្តខាយប័រផាកថុនវ៉ា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាមឃាត់ ថេរ៉ីក អ៊ី តាលីបង់ ប៉ាគីស្ថាន បានប្រកាសបញ្ឈប់បទឈប់បាញ់ជាមួយរដ្ឋាភិបាលកាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​ Xinhua ចុះផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here