ប្រទសអាហ្វហ្កានីស្ថាន៖ឆានែលទូរទស្សន៍ក្នុងតំបន់តូឡូញូស៍បានរាយការណ៍ថា មនុស្ស៩នាក់ ត្រូវបានបញ្ជាក់ឱ្យដឹងថា បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះ ខណៈដែលហេតុការណ៍ផ្ទុះបានវាយប្រហារផ្សារប្តូររូបិយប័ណ្ណនៅក្នុងទីក្រុងចាឡាឡាបាដ ភាគខាងកើតខេត្តណានហ្កាហារ កាលពីថ្ងៃអង្គារ។
យោងតាមការដកស្រង់ព័ត៌មានពីប្រភពអនាមិកបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយឯកជនបានរាយការណ៍ថា អ្នករងរបួសទាំង ៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យសម្រាប់ការព្យាបាល។ ក្រុមមន្ត្រីសន្តិសុខមិនទាន់ធ្វើការអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។
នេះគឺជាហេតុការណ៍ផ្ទុះលើកទី២ នៅក្នុងប្រទេសអាហ្វហ្កានីស្ថានកាលពីព្រឹកថ្ងៃអង្គារ។
គួរបញ្ជាក់ផងដែរថា ប៉ូលិសបាននិយាយថា នៅក្នុងហេតុការណ៍ផ្ទុះលើកមុន ដែលបានវាយប្រហារលើរថយន្តដឹកបុគ្គលិករដ្ឋាភិបាលនៅភាគខាងជើងទីក្រុង ម៉ាហ្សា អ៊ី ស្ហារីហ្វ កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និង៦នាក់រងរបួស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២