កម្លាំងសូម៉ាលីដណ្តើមបានការគ្រប់គ្រងទីក្រុងសំខាន់ពីក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប

0

ប្រទេសសូម៉ាលី៖មន្ត្រីបេសកកម្មសហភាពអាហ្រ្វិក បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអង្គារថា កាលពីថ្ងៃចន្ទ កម្លាំងសន្តិសុខសូម៉ាលីដណ្តើមបានការគ្រប់គ្រងទៅលើទីក្រុង អាដាន យ៉ាបល ដែលជាទីក្រុងយុត្តិសាស្ត្រនៅតំបន់ស្ហាបេលកណ្តាល នៅកណ្តាលប្រទេសសូម៉ាលី បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធជ្រុលនិយម អាល់ ស្ហាបាប។

លោក ម៉ូហាមេដ អេល អាម៉ាញ សូហ្វ តំណាងពិសេសនៃប្រធានគណៈកម្មការសហភាព
អាហ្វ្រិក និងជាប្រធានបេសកកម្មផ្លាស់ប្តូរប្រទេសអារ៉ាប់(AU) នៅប្រទេសសូម៉ាលី ដែលហៅកាត់ថា (ATMIS) បានកោតសរសើរដល់កម្លាំងសន្តិសុខដែលបានរំដោះទីក្រុង អាដាន យ៉ាបល ដែលជាទីក្រុងសំខាន់នៅតំបន់ស្ហាបេលកណ្តាល ដែលជា​កន្លែង​បណ្តុះបណ្តាលក្រុម​សកម្មប្រយុទ្ធចាប់​តាំង​ពី​ឆ្នាំ២០១៦។

លោកសូហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅក្នុងទីក្រុង
មូហ្កាឌីស្យុដែលជារាជធានីនៃប្រទេសូម៉ាលី មានខ្លឹមសារថា៖ “យើងសូមអបអរសាទរចំពោះកងកម្លាំងសន្តិសុខសូម៉ាលីដ៏ក្លាហានរបស់យើង និងដៃគូដែលកំពុងធ្វើកម្មភាព តាមរយៈការវាយប្រហារដែលកំពុងដំណើរការ សណៈដែលពួកគេអាចវាយកម្ទេច និងវាយប្រហារយ៉ាងម៉ឺងម៉ាត់ទៅលើក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប នៅគ្រប់ទីតាំងលាក់ខ្លួនរបស់ពួកគេ។”

លោកបាននិយាយថា បេសកកម្មរបស់ប្រទេសអារ៉ាប់នឹងបន្តធ្វើការជាមួយប្រទេសសូម៉ាលី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម រួមទាំង​នាំ​មក​នូវ​សន្តិសុខ ស្ថិរភាព​ដល់​ប្រទេស។​ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ទីក្រុង អាដាន យ៉ាបល ដែលមានចម្ងាយប្រមាណជា ២៤៥គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុងម៉ូហ្កាឌីស្យុ ដែលជារាជធានីនៃប្រទេសសូម៉ាលី ត្រូវបានរំដោះ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលបួនថ្ងៃ រវាង​កម្លាំង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ក្រុមកង​ជីវពល ​និង​ក្រុម​យុទ្ធជន​អាល់​ស្ហាបាប​។

ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ដែលគាំទ្រដល់រដ្ឋាភិបាល ដែលគេស្គាល់ឈ្មោះថា ម៉ាវ៉ាយលី បានបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធ​ អាល់ កៃដា។ គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធ​ អាល់ កៃដាបានបាត់បង់ទឹកដីដ៏ធំធេង ដែលពួកគេធ្លាប់បានគ្រប់គ្រងរយៈពេលមួយទសវត្សន៍កន្លងមក។

លោក​ កេត កាថុនហ្គី មេបញ្ជាការស្តីទីនៃកម្លាំងអេធីអឹមអាយអេស(ATMIS) បាននិយាយថា បេសកកម្មរបស់ប្រទេសអារ៉ាប់ កំពុងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកចំពោះប្រតិបត្តិការយោធាដែលកំពុងបន្ត។ លោកកាថុនហ្គីបាននិយាយថា៖ “ឧទ្ធម្ភាគចក្ររបស់កម្លាំងអេធីអឹមអាយអេស ពីអង្គភាព សេកថ័រ វ៉ាន់ បាននិងកំពុងវាយប្រហារតាមអាកាសទៅលើគោលដៅជាច្រើន និងបានជម្លៀសជនរងគ្រោះពីប្រតិបត្តិការវាយប្រហារ ដើម្បីគាំទ្រដល់កម្លាំងសន្តិសុខសូម៉ាលីនៅលើដី។”

លោកបន្ថែមថា៖ “យើងរួមគ្នា យើងនឹងអាចយកឈ្នះ និងអាចកម្ចាត់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបបាន។លោកបានបន្ថែមឱ្យដឹងទៀតថា ប្រតិបត្តិការយោធានោះ ក៏បានរកឃើញរថយន្តជាច្រើនគ្រឿងផងដែរ៕ ”

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here