ប្រទេសអ៊ីរ៉ង់៖ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បាននិយាយថា កាលពីថ្ងៃអង្គារកម្លាំងរបស់ពួកគេបានចាប់ខ្លួនជនសង្ស័យ ១០នាក់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ដែលបានបង្ក្រាបសមាជិក ក្រុមភេរវករមួយចំនួននៅក្នុងខេត្តចំនួន៣។
ភ្នាក់ងារសារព័ត៌មានរបស់អង្គភាពស្តូឌិនបានដកស្រង់សម្តីរបស់មន្ត្រីក្រសួងដែលមានខ្លឹមសារថា សមាជិកក្រុមភេរវករមានមូលដ្ឋាននៅក្នុងទីក្រុងថេរ៉ាននៃទីក្រុងអ៊ីសហ្វាហាននៅកណ្តាលប្រទេសអ៊ីរ៉ង់ និងទីក្រុងឃឺឌីស្ថាន ភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់។
មន្ត្រីក្រសួងបាននិយាយថា សមាជិកភេរវករបានប្រព្រឹត្តអំពើភេរវកម្ម និងបាញ់គ្រាប់ផ្លោង ទៅលើការិយាល័យ និងអគារលំនៅដ្ឋានផ្សេងៗគ្នាជាច្រើន ក៏ដូចជាទៅលើមូលដ្ឋានយោធានិងមណ្ឌលប៉ូលិស បង្កឱ្យមានការខូចខាត និងបំផុសឱ្យមានភាពភ័យខ្លាចយ៉ាងខ្លាំង។ ក្រសួងក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សមជិកប្រតិបត្តិ និងបម្រុង ១០នាក់ ត្រូវបានចាប់ខ្លួនក្រោយពីបានតាមដាន និងកំណត់បាននូវអត្តសញ្ញាណរបស់សមាជិកក្រុមភេរវករ។
ចុងក្រោយ ប្រភពដដែលក៏បានបន្ថែមឱ្យដឹងផងដែរថា គ្រាប់កាំភ្លើងធំ គ្រាប់បែកដៃ កាំភ្លើងខ្លី ដបគប់បំផ្ទុះ រួមទាំងសម្ភារៈផ្សេងទៀតសម្រាប់ផលិតគ្រាប់បែក ក៏ត្រូវបានរឹបអូសក្នុងអំឡុង ពេលស៊ើបអង្កេតនោះដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២