មន្ត្រីកងកម្លាំងតួកគីម្នាក់ស្លាប់នៅតំបន់ឃឺដ

0

ក្រសួងការពារជាតិទួរគីបាននិយាយថា កាលពីថ្ងៃទី៥ខែធ្នូនេះមន្ត្រីយោធាទួកគីម្នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ឃឺដ នៃប្រទេសអ៊ីរ៉ាក់។

គួររំលឹកថា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៣ តួកគីបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅតំបន់ ហ្សាប (Zap) អាវ៉ាស៊ីន (Avashin) និងតំបន់ម៉ាទីណា (Matina) ដែលស្ថិតនៅក្នុងខេត្តឌូហុក (Duhok) ក្នុងតំបន់ ឃឺដ។
យោងតាមក្រសួងការពារជាតិបានប្រាប់ឱ្យដឹងថារហូតមកដល់ពេលនេះនាយទាហាន និងទាហានជាង៨០នាក់ត្រូវបានសម្លាប់ ខណៈមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងការពារប្រជាជននិយាយថាយ៉ាងហោចណាស់ទាហាន ២,០០០ នាក់ត្រូវបានសម្លាប់។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here