ក្រុមសកម្មប្រយុទ្ធ IS ២ នាក់ និងសមាជិកសន្តិសុខ ២ នាក់ស្លាប់នៅប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ២នាក់​ និងទាហានប៉ារ៉ាហាស់ស្ហាប៊ី ២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅតំបន់ជនបទភាគខាងត្បូងទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់។

លោក យ៉ាហៀ រ៉ាស៊ូល អ្នក​នាំ​ពាក្យ​អគ្គ​មេ​បញ្ជាការ​​កម្លាំង​អ៊ីរ៉ាក់ បាន​និយាយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយថា ដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ កម្លាំងសន្តិសុខអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការនៅក្នុងតំបន់អាល់បាស់បាហានី ដែលមានចម្ងាយប្រមាណជា ៦៥គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងបាកដាដ ហើយហេតុការណ៍ប៉ះទង្គិចគ្នានោះបានកើតឡើងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ២នាក់ ដែលកំពុងពាក់ខ្សែរក្រវ៉ាត់បំផ្ទុះ។

លោក រ៉ាស៊ូល បាននិយាយថា កម្លាំងទ័ពបានសម្លាប់ក្រុមសកម្មប្រយុទ្ធម្នាក់ និងបង្ករបួសដល់ក្រុមសកម្មប្រយុទ្ធម្នាក់ទៀត ដែលបានរត់ភៀសខ្លួនចេញពីទីកន្លែងកើតហេតុ ប៉ុន្តែក្រោយមកក៏ត្រូវបានកម្លាំងអ៊ីស្រាអែលសម្លាប់នៅពេលដែលបានដេញតាមចាប់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នាមួយផ្សេងទៀតបានបញ្ជាក់ឱ្យដឹងថា កម្លាំងទាហានប៉ារ៉ាហាស់ស្ហាប៊ី បាននិយាយថា កម្លាំងរបស់ពួកគេបានចូលរួមប្រយុទ្ធគ្នានៅក្នុងតំបន់អាល់បាស់បាហានី។

គួររំលឹកផងដែរថា កាលពីរយៈពេលប៉ុន្មានខែមុននេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយម ជាការឆ្លើយតបចំពោះការបង្កើនការវាយប្រហាររបស់ពួកគេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here