ប្រទេសឥណ្ឌូនេស៊ី៖ប៉ូលិសនិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះនៅស្ថានីយ៍ប៉ូលិសក្នុងទីក្រុងបានដុង ដែលជាទីក្រុងស្ថិតនៅខេត្តចាវ៉ា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ និងបណ្តាលឱ្យប៉ូលិស ៣នាក់រងរបួស។
លោក អាស្វីន ស៊ីផាយយ៉ុង ប្រធានប៉ូលិសក្រុងបាននិយាយថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងនៅម៉ោង ៨ និង២០នាទី ម៉ោងក្នុងតំបន់ នៅឯប៉ុស្តិ៍នគរបាលស្រុកអាស់ថាណា អានយ៉ា និងបានបង្កការខូចខាតជាច្រើន។ លោកបានប្រាប់អ្នកយកព័ត៌មានក្នុងតំបន់ថា៖ “អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានដើរចូលស្ថានីយ៍ប៉ូលិស នៅពេលដែលប៉ូលិសកំពុងមានកម្មវីធីធម្មតាមួយ។ អ្នកបំផ្ទុះគ្រាប់បែកបានចង្អុលចុងកាំបិតទៅកាន់ប៉ូលិស។ បន្ទាប់មកហេតុការណ៍ផ្ទុះមួយបានកើតឡើង”។
លោកបានបន្ថែមឱ្យដឹងថា មន្រ្តីប៉ូលិសក៏បានចាប់ផ្តើមធ្វើការស៊ើបអង្កេតនៅទីតាំងកើតហេតុនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២